copy- Shevchenko ថា Barca មានសង្ឃឹមលើកពាន Champions League ច្រើន!

អតីត​ខ្សែ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Andriy Shevchenko បាន​អះអាង​ថា ប្រសិន​បើ Lionel Messi លេង​ល្អ​បែប​នេះ គ្មាន​នរណា​អាច​បញ្ឈប់ Barcelona មិន​ឲ្យ​លើក​ពាន UEFA Champions League បាន​ឡើយ​។

ជា​ជើង​ឯក​នៅ​អ៊ឺរ៉ុប​ពេល​លេង​ជាមួយ AC Milan ក្នុង​ឆ្នាំ ២០០៣ អតីត​ខ្សែ​ប្រយុទ្ធ​ក្រុមជម្រើស​ជាតិ​អ៊ុយក្រែន​រូប​នេះ បាន​សម្តែង​ការ​ស្ញប់​ស្ញែង​លើ​ទម្រង់​លេង​របស់ Messi ក្រោយ​ទទួល​ជ័យ​ជម្នះ​លើ Chelsea ក្នុង​លទ្ធផល ៣-០ លើ​ទឹក​ដី Camp Nou ដែល​គាត់​រកបាន​ពីរ​គ្រាប់​។

អតីត​កីឡាករ​វ័យ​បាល់​ទាត់​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​ប្រាប់​សារ​ព័ត៌មាន Mundo Deportivo ថា៖ «ប្រសិន​បើ Messi លេង​បាន​ល្អ​ដូច​ដែល​គាត់​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ពុធ​នោះ Barca មុខ​ជាក្លាយ​ជា​ជើង​ឯក Champions League ក្នុង​រដូវ​កាល​នេះ​ហើយ​»។

«គ្មាន​នរណា​អាច​បញ្ឈប់ Messi បាន​ឡើយ​។ យើង​បាន​ឃើញ​រួច​ទៅ​ហើយ នៅ​ក្នុង​ការប្រកួត​ជា​មួយ Chelsea ។ គាត់​ជា​កីឡាករ​ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​»។

ក្រុម​របស់ Ernesto Valverde ត្រូវ​ប៉ះ​ជាមួយ Roma នៅវគ្គ​ប្រាំ​បីក្រុម​ចុង​ក្រោយ បន្ទាប់​ពីការ​ចាប់​ឆ្នោត​ដោយ​ការ​ប្រកួត​ទាំង​ពីរជើង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៤ និង ១០ ខែ​មេសា​។

ពួកគេ​បាន​ដណ្តើម​ពាន​រង្វាន់​នៅ​ក្រប​ខណ្ឌ Champions League នៅ​ក្នុង​ឆ្នាំ ២០១៥ បន្ទាប់ពី​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ លើ Juventus នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ឥឡូវ​នេះ​ពួក​គេសង្ឃឹម​ថា​នឹង​អាច​លើក​ពាន​បាន​ម្តង​ទៀត​។

ប្រសិន​បើ​មិន​មែន Barcelona ទេ Shevchenko ជឿ​ថា ពាន Champions

Comments