នៅ Premier League គ្រូបង្វឹកត្រូវកម្ចាយជាបន្តបន្ទាប់៖ តើគ្រួបង្វឹករូបណាត្រូវចាកចេញបន្ទាប់?

Premier League vào mùa sa thải: Ai sẽ là nạn nhân tiếp theo?

Premier League អាច​ជា​កន្លែង​ការ​ងារ​មួយ​ដ៏​តាន​តឹង​ដោយ​សារ​មាន​តម្រូវ​ការ​ខ្ពស់ និង​មាន​ភាព​អត់​ធ្មត់តិច​។

Ronald Koeman និង Craig Shakespeare បាន​ដើរ​ដល់​ចំណុច​គ្រោះ​ថ្នាក់​កាល​ពី​ពីរ​សប្តាហ៍​មុន​នៅ​ពេល​ដែល​ក្រុម​របស់​ពួក​គេ​លេង​មិន​បាន​ល្អ​ដែល​នាំ​ឲ្យ​ក្រុម​ធ្លាក់​ជិត​ដល់​បាត​តារាង​។

ដោយមានក្រុមមួយចំនួនកំពុងតស៊ូឱ្យផុតពីតំបន់គ្រោះថ្នាក់បន្ទាប់ពីប្រកួតបានត្រឹមតែ ៩ ដង FOX Sports Asia នឹងក្រឡេកមកមើលថាគ្រូបង្វឹកក្រុមណាខ្លះស្ថិតក្នុងស្ថានភាពគួរតាមដាន។

Slaven Bilic (West Ham)

ក្នុងពីរដូវកាលជាប់គ្នាៗ ក្រុមញញួរធំនេះចាប់ផ្តើមបើកឆាកមកមិនបានល្អសោះ។ កាលពីឆ្នាំកន្លងទៅគាត់អាចធ្វើឲ្យក្រុមឡើមកចំណាត់ថ្នាក់ទី ១១ វិញ ប៉ុន្តែឆ្នាំនេះគាត់មានសម្ពាធកាន់តែច្រើនបន្ទាប់ពីគណៈគ្រប់គ្រងគាំទ្រឲ្យគាត់ទិញចូលកីឡាករដូចជា Chicharito, Marko Arnautovic និង Joe Hart។ របាយការណ៍ចុងក្រោយបានបង្ហាញថា Bilic នឹងត្រូវបានគេទុកពេលឲ្យបន្ថែមដើម្បីធ្វើមានភាពប្រសើរឡើងវិញដូចកាលពីឆ្នាំមុន ប៉ុន្តែទម្រង់លេងត្រូវការពេលយូរដើម្បីអភិវឌ្ឍន៍។

Mark Hughes (Stoke City)

ជាបណ្តោះអាសន្ន Stoke បានធ្លាក់ទៅក្នុងតំបន់ត្រូវគេកាត់ចោលនៅចុងសប្តាហ៍បន្ទាប់ពីបរាជ័យក្នុងទឹកដីក្រោមថ្វីជើងរបស់ Bournemouth ដែលកំពុងខំពុះពារណាស់ដែរ។ ឥឡូវនេះ Stoke មានបួនប្រកួតក្នុងដៃដោយត្រូវប៉ះជាមួយ Watford, Leicester, Brington និង Crystal Palace ដែលក្រុមទាំងនេះក៏កំពុងត្រូវការពិន្ទុជាចាំបាច់។ Hughes នៅតែមានទំនុកចិត្តលើសមត្ថភាពរបស់គាត់ផ្ទាល់ ប៉ុន្តែទោះបីជាកីឡាករទាំងអស់នៅគាំទ្រគាត់ ក៏អ្នកគាំទ្រលែងមានការអត់ធ្មត់ទៀតហើយ។ ចំណុចវិជ្ជមានសម្រាប់ Hughes គឺម្ចាស់ក្លឹបនឹងមិនធ្វើការសម្រេចចិត្តណាមួយភ្លាមៗទាំងបង្ខំនោះទេ ហើយក៏នៅមានទំនុកចិត្តលើគ្រូបង្វឹកសញ្ជាតិវែលនេះនៅឡើយ។

Hughes: កម្តៅកំពុងឆេះឡើង

Tony Pulis (West Brom)

គ្រូបង្វឹកសញ្ជាតិវែលមួយរូបទៀតគឺលោក Pulis មានកំណត់ត្រាអស្ចារ្យនៅក្នុង Premier League មិនធ្លាប់មានឈ្មោះជាគ្រូបង្វឹកដែលត្រូវកាត់ចោនោះដែរ ប៉ុន្តែអ្នកគាំទ្ររបស់ក្រុម West Brom មិនបានលាក់បាំងទេចំពោះការមិនពេញចិត្តរបស់ពួកគេចំពោះលោក Pulis។ ការទទួលបរាជ័យប្រាំពីរប្រកួត និងបីប្រកួតខាងមុខដែលគ្រោងនឹងប៉ះជាមួយ Chelsea Manchester City និង Tottenhem អាចធ្វើឲ្យលេខរៀងរបស់ក្រុម West Brom កាន់តែដុនដាបដែឡបច្ចុប្បន្នឈរនៅលេខរៀងទី ១០។ ប្រជាបិ្រយភាពក្នុងការដឹកនាំក្រុមរបស់លោក Pulis អាចនឹងធ្លាក់ចុះកាន់តែខ្លាំងដោយសារថ្នាក់ដឹកនាំកំពូលៗរបស់ក្លឹបលែងមានសុទិដ្ឋិនិយមចំពោះគាត់ទៀតហើយ។

Antonio Conte (Chelsea)

វាគួរឲ្យភ្ញាក់ផ្អើលដែលយើងឃើញមានឈ្មោះគ្រូបង្វឹករបស់ក្លឹប Chelsea ដែលជាក្លឹបមានពិន្ទុតិចជាងក្លឹបកំពូលតារាងតែប្រាំបួនពិន្ទុប៉ុណ្ណោះ។ ការដែលកីឡាករសំខាន់ៗមានរបួសបានធ្វើឲ្យប៉ះពាល់ដល់សមត្ថិភាពរបស់លោក Conte ក្នុងការដាក់រៀបទម្រង់លេងឲ្យក្រុមរបស់គាត់ខ្លាំងក្លា។ បច្ចុប្បន្ននេះគណៈគ្រប់គ្រងក្លឹបកំពុងរំពឹងថា Chelsea នឹងអាចលើកពានទាំង Premier League និងពានក្នុងតំបន់អឺរ៉ុប និងមិនឲ្យចាញ់ក្រុម Crystal Palace ជាដាច់ខាត។ ប្រសិនបើក្តីសង្ឃឹមណាមួយត្រូវបាត់បង់ នោះច្បាស់ណាស់ថាវិធានការកាចសាហាវនឹងត្រូវដាក់លើគ្រូបង្វឹកជាមិនខាន។

Comments