ឥណ្ឌា បានជាប់ការសាកល្បងពីកម្ពុជាហើយ-ប៉ុន្តែវាគ្រាន់តែជា

សំណាងហើយដែលឥណ្ឌាមានការផ្លាស់ប្តូរបន្ទាប់ពីសម្រាកតង់ទីមួយ ដែលពេលនោះក្រុមឥណ្ឌាធ្វើបានកាន់តែល្អជាងមុន ពួកគេបានខំប្រឹងជាងមុនហើយបានដាក់សម្ពាធដល់ក្រុមម្ចាស់ផ្ទះម្តង និងមិនទុកឱកាសឲ្យកម្ពុជាគ្រប់គ្រងបាល់ទៀតឡើយ។ ការខំប្រឹងរបស់ពួកគេបានជួយឲ្យពួកគេរកបានគ្រាប់បាល់ពីរគ្រាប់ទៀតដែលធ្វើឲ្យក្រុមឥណ្ឌា មានទំនុកចិត្តកាន់តែខ្លាំង។

ចាន់ វឌ្ឍនាកា បានរកគ្រាប់បាល់មួយបន្ថែមទៀតដែលធ្វើគ្រាប់បាល់ប្រែមកជា ៣ ទល់នឹង ២ បន្ទាប់ពីការប្រកូតបានមួយម៉ោងពេញ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានធ្វើនូវរឿងដែលកីឡាករជាច្រើនមិនធ្លាប់ធ្វើ ហើយបានក្រឡេកមើលឆ្វេងស្តាំមុននឹងទទួលបានបាល់ពីមិត្តរួមក្រុម ហើយក៏បានស៊ុតមួយទំហឹងឆ្លងផុតពីការលោតសង្គ្រប់បាល់របស់អ្នកចាំទី Gupreet Singh ហើយដែលធ្វើឲ្យគេរកគ្រាប់បាល់អន្តរជាតិទី ១១។ វាអាចមកពីពួកគេបណ្តោយឲ្យគេមានឱកាសច្រើនក្នុងការស៊ុត តែនេះហើយគឺជាឧទាហរណ៍ដែលគេអាចធ្វើបាន។

ខួក្បាលដ៏លឿនរហ័ស និងជើងដ៏ប៉ិនប្រាសព្វរបស់កីឡាកររូបនេះនឹងបង្ករផលលំបាកដល់ក្រុមដែលល្អជាងក្រុមឥណ្ឌាទៀតផង ហើយគេជាបន្លាសម្រាប់គូប្រគួតរបស់គេ ដែលបង្កើតឱកាស ដែលឱកាសមួយដ៏ល្អនោះគឺបានបង្កើតឲ្យ Thierry Chantha Bin ដែលកីឡាកររូបនេះគួរតែអាចបង្កើតគ្រាប់បាល់បាន។ សូម្បីតែ វឌ្ឍនាកា ខ្លួនឯងក៏ខ្ជះខ្ជាយណាស់ដែរដែលធ្វើឲ្យបាត់បាល់នៅមុខទីតែម្តង។

បើទោះបីជាឱកាសត្រូវបាត់បង់ក្តី កីឡាករដ៏ប៉ិនប្រាសព្វរបស់កម្ពុជានេះគឺត្រូវតែមានការការពារដោយប្រុងប្រយ័ត្នបន្តិច។ ប្រសិនបើខ្សែការពារពួកគេខ្លាំងជាងនេះបន្តិចនោះពួកគេប្រាកដជាអាចជាប់ក្នុងជម្រុះសម្រាប់ Asian Cup។

គ្រាប់បាល់ពីរគ្រាប់ក្នុងចំណោមគ្រាប់បាល់ឥណ្ឌាទាំងបីគឺបានមកពីបាល់ជ្រុងដែលមានការការពារមិនទាន់បានល្អ។ វាជារឿងដ៏ឈឺចាប់ណាស់ តែអ្នកគាំទ្រជាង ៥០.០០០ នាក់ នៅពហុកីឡាដ្ឋាននៅតែបន្តលើកទឹកចិត្ត និងគាំទ្រវីរៈបុរសរបស់ខ្លួនជានិច្ច។

អាចថាមានលេសខ្លះក៏បាន ព្រោះថានេះជាការប្រកួតទីមួយដែលគ្រូបង្វឹកប្រេស៊ីល Leonardo Vitorino ចាប់ផ្តើមគ្រប់គ្រង ហើយដែលទើបតែត្រូវតែងតាំងបីសប្តាហ៍មុននេះប៉ុណ្ណោះ ដែលបានដាក់ខ្សែការពារបីនាក់ ហើយដែលធ្វើឲ្យមានការប្រកួតដ៏ស្វិតស្វាញមួយនេះ។ ការដែលត្រូវធ្វើឲ្យខ្សែប្រយុទ្ធខ្លាំង ព្រមទាំងខ្សែការពាររឹងមាំផងនោះមិនមែនជារឿងងាយស្រួលសម្រាប់គ្រូបង្វឹកប្រេស៊ីលនេះឡើយ។

ទាំងកីឡាករ និងគ្រូបង្វឹក នៃក្រុមទាំងពីរ សុទ្ធតែទទួលបានមេរៀនជាច្រើនពីការប្រកួតនេះ។ កម្ពុជា ខណៈនេះបានលេងល្អជាងក្រុមដែលមានលំដាប់លើខ្លួនរហូតដល់ ៤១ ហើយគ្រូបង្វឹកថ្មីមានរឿងជាច្រើនទៀតត្រូវគិត។

ឥណ្ឌាបានយកជ័យជំនះនេះបាន ហើយវាក៏ជាការតេស្តសមត្ថភាពពិតប្រាកដសម្រាប់ត្រៀមជួបជាមួយ ភូមា ទាំងបរិយាកាស បច្ចេកទេស និងល្បឿនរបស់កីឡាករ ដែលពួកគេនឹងត្រូវជួប ហើយដោយដឹងយ៉ាងប្រាកដថា ប្រសិនបើការការពារលើកនេះមិនបានល្អទេនោះ ពួកគេក៏នឹងមិនមានសំណាងសម្រេចសុបិន្តជាប់វគ្គជម្រុះសម្រាប់ Asian Cup នោះដែរ។

ប្រហែលអ្វីដែលពិសេសបំផុតនោះគឺថាអ្នកគាំទ្រដែលបានចូលមកគាំទ្រនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ទទួលបានការទស្សនាយ៉ាងជក់ចិត្ត។ ប្រសិនជារាល់ការប្រគួតលក្ខណៈមិត្តភាពទាំងអស់សុទ្ធតែបែបនេះ នោះមិនដឹងជាល្អយ៉ាងណានោះទេ។

Comments