Ryan Mason ត្រូវបង្ខំចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​ក្រោយ​ស្រាំលលាដ៍​ក្បាល

ខ្សែបម្រើរបស់ក្លិប Hull City គឺកីឡាករ Ryan Mason ត្រូវបង្ខំឲ្យចូលនិវត្តន៍ពីអាជីពជាកីឡាបាល់ទាត់ តាមរយៈការណែនាំពីគ្រូពេទ្យជំនាញ បន្ទាប់ពីមានរបួសក្បាលក្នុងពេលប្រកួតក្នុងក្របខណ្ឌ Premier League តទល់នឹង Chelsea កាលពីខែ មករា ២០១៧។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានទទួលរងរបួសស្រាំលលាដ៍ក្បាលក្នុងការប៉ះទង្គិចក្បាលគ្នាដ៍សាហាវមួយជាមួយកីឡាករ Gary Cahill ក្នុងពេលក្រុមរបស់គេចាញ់ និងទទួលបានការព្យាបាលរយៈពេល ៩ នាទីនៅក្នុងទីលានប្រកួតតែម្តង។ បន្ទាប់មករូបគេក៏ត្រូវបានបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យ។

ពេលប៉ះគ្នា​ជាមួយកីឡាករ Gary Cahill របស់ Chelsea

កាលពីថ្ងៃអង្គារនេះ Mason បានបញ្ជាក់អំពីដំណឹងស្តីពីការចូលនិវត្តន៍របស់គេ។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំបានខិតខំព្យាយាមគ្រប់បែបយ៉ាងដើម្បីអាចចូលប្រកួតវិញបាន។ ជាអកុសល ក្រោយស្តាប់ដំបូន្មានរបស់អ្នកជំនាញ ខ្ញុំគ្មានជម្រើសនោះទេ គឺមានតែសម្រេចចូលនិវត្តន៍តែម្តង។

រូបគេបានបន្ថែមថា “ជូនចំពោះម្តាយ ឪពុក បងប្អូនស្រី និងគ្រួសារព្រមទាំងមិត្តភក្តិទាំងអស់ សូមអរគុណអ្នករាល់គ្នាចំពោះការមើលថែ និងអ្វីៗគ្រប់យ៉ាង ជាពិសេសគឺក្តីស្រឡាញ់របស់អ្នករាល់គ្នា”។

ក្លិប Hull City បានបន្ថែមថា “Ryan បានស្វះស្វែងរកយោបល់ណែនាំពីអ្នកជំនាញ់ផ្នែកខួក្បាល និងប្រសាទជាច្រើននាក់ដើម្បីទទួលប្រឹក្សាទាក់ទងនឹងបំណងចង់ចូលទីលានវិញ។ តែពួកគេសុទ្ធតែបានលើកទឹកចិត្តឲ្យគេចូលនិវត្តន៍”។

Comments