ប្រធានក្លឹប PSG ជឿជាក់បំផុត​ថា Neymar នឹងនៅបន្ត

ប្រធានក្លឹប Paris St Germain លោក Nasser Al-Kherlaifi និយាយថា​ «គាត់ជឿជាក់ ២០០០ ភាគរយថា​ Neymar នឹងនៅ​ជាមួយ Ligue 1 សម្រាប់​រដូវកាលក្រោយ។

កាលពីពេលថ្មីៗនេះ តារាបាល់ទាត់​ប្រេស៊ីល បាន​ក្លាយ​ជាចំនុច​ក្តៅ​​សម្រាប់​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​គាត់នឹង​ប្ដូរទៅ Real Madrid។ កីឡាកររូបនេះ​ធ្លាប់បាន​បំបែកកំណត់​ត្រា​សម្រាប់​តម្លៃ​ខ្លួ​មួយ​ខ្ពស់បំផុត។

បើទោះបីជាមាន​ពាក្យចចាមអារ៉ាម ក៏លោក Al-Khelaif បាន​និយាយថា គាត់​មាន​ជំនឿ​យ៉ាងមុតមាំថា កីឡាករ​សញ្ជាតិបារាំងរូបនេះនឹងបន្ត​នៅជាមួួយក្លឹបនេះ។

នៅពេលសួរថាតើ Neymar អាច​នឹង​នៅ​បន្ត​នៅ​ PSG ដែរទេ៖ «សម្រាប់​ខ្ញុំ ខ្ញុំមាន​ជំនឿ ២០០០ភាគរថាគាត់​នឹងនៅបន្ត។

«គាត់​ចង់​នៅទីនេះ គាត់​មានកិច្ចសន្យា។

សារព័ត៌មាន​អេស្ប៉ាញ​បាន​និយាយតាំងពីខែ តុលា។ គាត់​មិន​សប្បាយចិត្ត។ រឿងនេះ រឿងនោះ…អ្វីទាំងអស់​គឺសុទ្ធតែមិនពិត។ ខ្ញុំមិន​ឆ្លើយតបទៅនឹង​ពាក្យចចាមអារ៉ាមទេ។

«ខ្ញុំ​ច្បាស់​ណាស់​ថា​គាត់​នឹង​នៅបន្ត គាត់​គឺ​ជាកីឡាកររបស់ GSP St Germin។»

Neymar ស៊ុតបញ្ចូលទីបាន ២៨គ្រាប់ នៅ​ក្នុង​ការ​ប្រកួរ​ទាំងអស់​របស់ PSG មុន​ពេល​ដែល​គាត់​រងរបួសបាក់ប្រអប់ជើងកាលពីខែកុម្ភៈ ដែល​ធ្វើ​ឲ្យ​គាត់​អវត្តមាន​ប៉ុន្មាន​លើក​ចុងក្រោយ​ នៃរដូវកាលនេះ។

របួស​របស់គាត់​ជិត​ជាសះស្បើយ​វិញហើយ ហើយ​នឹង​អាច​លេង​ឲ្យ​ក្រុមជម្រើសជាតិ​បាន​សម្រាប់​ World Cup ២០១៨ នៅប្រទេស​រុស្ស៊ី។

 

Comments