ប្រទេសខ្លាំងៗ៦ ដែលមិនបានទៅលេង World Cup នៅរុស្ស៊ី ឆ្នាំក្រោយ

 

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឋិកានេះ បេក្ខភាពក្រុមជម្រើសជាតិទាំង៣២ បានរកឃើញកៅអីរបស់ខ្លួន ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្ស៊ី ហើយនាឆ្នាំក្រោយ។

អ៊ីស្លង់ និងប៉ាណាម៉ា បានបង្កើតប្រវត្តិសាស្ត្របង្ហាញខ្លួនលើកដំបូង ខណៈ អាល្លឺម៉ង់ ប្រេស៊ីល អាហ្សង់ទីន អេស្ប៉ាញ និងបារាំង ក៏នៅតែមានឱកាសរង់ចាំបង្ករព្យុះភ្លៀងផងដែរ។

យ៉ាងណាក៏ដោយ មានប្រទេសខ្លាំង៦ ដែលធ្លាក់ចេញពីការប្រកួតនេះ ទាំងមិនគួរអោយជឿ៖

ប្រទេសអ៊ីតាលី

ម្ចាស់ជើងឯក ៤ សម័យកាល អ៊ីតាលី បានធ្លាក់ចេញពីការប្រកួត ក្រោយបានត្រឹមបញ្ចប់លេខ ២ ក្រោមអេស្ប៉ាញ ក្នុងពូល G ហើយបន្តបរាជ័យ រកគ្រាប់បាល់ទាល់នឹងប្រទេសស៊ុយអែត ក្នុងការប្រកួតជម្រុះ Playoff ទាំង ២ ជើង ។ ការបរាជ័យរបស់ពួកគេ បានធ្វើឱ្យបញ្ចប់អាជីពរបស់អ្នកចាំទី Gianluigi Buffon និង កីឡាករខ្សែបម្រើ Daniele De Rossi ហើយគ្រូបង្វឹក Giampiero Ventura ក៏ត្រូវបានបណ្តេញចេញផងដែរ។

ប្រទេសហូឡង់

ហូឡង់បានបញ្ចប់ត្រឹមលេខ ៣ នៅពីក្រោយប្រទេសស៊ុយអែត។ ប្រទេសហូឡង់ធ្លាប់មានប្រវត្តិរងជើងឯកក្នុងឆ្នាំ ១៩៧៤ ១៩៧៨ និង ២០១០ ហើយឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៤ ។ បរាជ័យក្នុងការទៅលេងនៅរុស្ស៊ី បានបញ្ចប់អាជីពរបស់កីឡាករ Arjen Robben និងបានធ្វើមានការពិចារណាស៊ីជម្រៅសម្រាប់ប្រទេសហូឡង់ទាំងមូល។

ឈីលី

ម្ចាស់ជើងឯក Copa America បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានត្រឹមបញ្ចប់ត្រឹមទី ៦ ក្នុងពូលអាមេរិកខាងត្បូង។ ការបរាជ័យនេះនឹងធ្វើអោយកីឡាករឆ្នើមៗរបស់ឈីលី នឹងបាត់មុខពី World Cup 2018។ សម្ពាធបានធ្វើអោយលោក Juan Antonio Pizzi លាលែងពីគ្រូបង្វឹក ខណៈ Alexis Sanchez, Arturo Vidal និង Gary Medel ក៏ទទួលការស្តីបន្ទោសផងដែរ។

កាមេរូន

ជាប្រទេសបានធ្វើមានការចាប់អារម្មណ៍ខ្លាំងជាលើកដំបូងកាល World Cup ឆ្នាំ ១៩៩០ ប៉ុន្តែ បន្ទាប់ពីការបង្ហាញខ្លួន ៧ ដង ក្នុង World Cup ទាំង ៩ ដងចុងក្រោយ ពួកគេបានខកខាន World Cup រដូវកាលនេះ ក្រោយបញ្ចប់ក្នុងពូលត្រឹមលេខ ៣ នៅពីក្រោយ នីហ្សេរីយ៉ា និងហ្សំប៊ី។

កូតឌីវ័រ

ជាក្រុមដែលមានវត្តមានជាប្រចាំក្នុងព្រឹត្តិការណ៍ប៉ុន្នានដងចុងក្រោយនេះ។ កូតឌីវ័របានធ្លាក់ចេញពីការជម្រុះបន្ទាប់ពីបានត្រឹមចំណាត់់ថ្នាក់នៅពីក្រោយក្រុមម៉ារ៉ុក ដែលជាក្រុមមិនភ្លាត់គ្រាប់បាល់ស៊ុតបញ្ចូលទីទាល់តែសោះ ក្នុងវគ្គជម្រុះជុំទី ៣ នេះ។

អាមេរិច

ក្រោយពីបានបង្ហាញខ្លួននៅគ្រប់ការប្រកួតបាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ ១៩៩០ មក ក្រុមរបស់លោក Bruce Arena បានខកខាន ក្រោយពីបរាជ័យយ៉ាងធ្ងន់ធ្ងរ ២-១ លើក្រុម Trinidad និង Tobago (ជាប្រទេសកោះ Caribbean មួយ ដែលមានកោះពីរនៅជិត Venezuela) ក្នុងវគ្គជម្រុះវគ្គផ្តាច់ព្រ័ត្ររបស់ពួកគេ ខណៈពេលដែលពួកគេបានទៅវគ្គបន្តបាន ដោយគ្រាន់តែជ័យឬស្មើ។ លទ្ធផលនេះមានន័យថាកីឡាករវ័យក្មេងដែលទាក់ទងចំណាប់អារម្មណ៍យ៉ាងខ្លាំង Christian Pulisic ត្រូវរង់ចាំយ៉ាងហោចណាស់បួនឆ្នាំទៀតដើម្បីមានឱកាសបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកពិភពលោក។

 

 

 

 

 

Vialli គាំទ្រឲ្យ Ancelotti ដឹកនាំ Italy វិញ

អតីតខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Gianluca Vialli ជឿជាក់ថា Carlo Ancelotti គឺជាបេក្ខជនដ៏ស័ក្តិសមបំផុតក្នុងតំណែងជាអ្នកចាត់ការក្រុមអ៊ីតាលី ក្រោយពីបរាជ័យដ៏​ធំ​របស់​​Giampiero Ventura

លោក Ventura ត្រូវបានដកចេញពីតំណែងបន្ទាប់ពីអ៊ីតាលីមិនអាចឆ្លងផុតក្រុមស៊ុយអែតក្នុងការប្រកួតជម្រុះ World Cup 2018។ ជើងឯក World Cup ឆ្នាំ ២០១៦ មួយនេះទទួលបានលទ្ធផលត្រឹម ០ ស្មើ ដែលធ្វើឲ្យពួកគេចាញ់គ្រាប់បាល់សរុបទាំងពីរជើង ១-០។

Vialli បានគាំទ្រឲ្យអតីតគ្រូបង្វឹង Bayern Munich គឺលោក Ancelotti ចូលកាន់កាប់បន្តជាអ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលី

Vialli បានប្រាប់ Gazzetta dello Sport ថា “Carlo Ancelotti”

“គាត់ទទួលបានការគោរពពីអ្នកគ្រប់គ្នា គាត់មានភាពយុត្តិធម៌ និងបទពិសោធន៍លំដាប់អន្តរជាតិ គាត់បានឈ្នះនៅគ្រប់ទីកន្លែង និងនិយាយភាសា​បាន​យ៉ាងច្រើន។ ខ្ញុំអាចដាក់រហ័សនាមឲ្យគាត់ថាជា Del Bosque របស់អ៊ីតាលី។”

“ខ្ញុំគ្មានចម្ងល់អ្វីចំពោះគាត់ទេ ខ្ញុំមានតែត្រៀមខ្លួនគាំទ្រគាត់ពេញទំហឹង។ ខ្ញុំក៏ចង់ឃើញ Paolo Maldini ជាអ្នកចាត់ការក្រុមគឺលោក Bierhoff សញ្ជាតិអាល្លឺម៉ង់។”

ស្វីស និងក្រូអាតនឹងឆ្ពោះទៅ World Cup

ប្រទេសស្វីស និងប្រទេសក្រូអាតជាប្រទេសចុងក្រោយដែលទទួលបានកៅអីទៅលេងនៅ World Cup កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមទាំងពីរ​នេះទទួលបានលទ្ធផលស្មើក្នុងប្រកួតរៀងៗខ្លួនក្នុងវគ្គជម្រុះ World Cup ។

Switzerland 0 Northern Ireland 0
ស្វីស ០ អៀឡង់ខាងជើង ០

ក្រុមរបស់លោក Michael O’Neill ព្យាយាមរកគ្រាប់បាល់ដើម្បីសងសឹកការចាញ់ក្នុងលទ្ធផល ១-០ នៅក្នុងជើងទីមួយនៅកាលពីថ្ងៃសុក្រកន្លងទៅ ប៉ុន្តែ​ក្រុមស្វីសជាអ្នកគ្រប់គ្រងស្ថានភាពក្នុងជើងទីពីរនេះ ដោយពួកគេបង្កើតឱកាសស៊ុតបញ្ចូលទីយ៉ាងច្រើន។

ក្នុងតង់ទីមួយការប្រកួតមានសភាពគួរឲ្យជក់ចិត្តខ្លាំងណាស់ ដោយក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធយ៉ាងខ្លាំង និងបង្កើតឱកាសយ៉ាងច្រើន។

ប៉ុន្តែអៀរឡង់ខាងជើងក៏បានបំភ័យមិនតិចដែរនៅបួននាទីដំបូង នៅពេលដែល Chris Brunt ស៊ុតក្នុងរយៈចម្ងាយប្រមាណ ២២ម៉ែត្រ តែត្រូវបាន​ជួយ​សង្រ្គោះដោយ Yann Sommer ។

ក្រោយមកពីរនាទី កូនក្រុមរបស់ Vlaimar Petkovic ក៏ស្ទើរតែបំបែកពងមាន់បានទៅហើយ ប៉ុន្តែ Haris Seferovic បែរជាតែតបាល់ផុតបង្គោលទីប្រ​ហែល​ ៥ ម៉ែត្រ។

ស្វីសបន្តស៊ុតជាច្រើនគ្រាប់ ដោយ Xherdan Shaqiri សាកល្បងសមត្ថភាពរបស់ Michael McGovern ដោយស៊ុតបាល់រាបក្នុងរយៈពេល ២៥ នាទី។

ទោះជាយ៉ាងណាក្តី អៀរឡង់ខាងជើងស្ទើរតែរកគ្រាប់បាល់បានស្មើទៅហើយដោយការវាយបកនៅនាទីទី ៥៤ ដោយ Jamie Ward ទាត់កាត់ចូលក្នុង​​យ៉ាងស្អាត ប៉ុន្តែ Conor Washington ស៊ុតខុសទីបន្តិច។

ក្រិច ០ ក្រូអាត ០

ក្រូអាតបានឆ្លងទៅកាន់ World Cup ជាលើកទីប្រាំបន្ទាប់ពីបានរារាំងមិនឲ្យមានការស៊ុតបញ្ចូលទីទេ។

ការស៊ុតរយៈចម្ងាយប្រមាណ ២៧ម៉ែត្ររបស់ Ivan Perisic ប៉ះបង្គោទីស្ទើរតែធ្វើឲ្យក្រូអាតបំបែកពងមាន់បានទៅហើយ។ សម្រាប់ក្រិចវិញក៏ស្ទើរតែ​រក​គ្រាប់​បាល់បានដែរប្រសិនបើទទួលបានបាល់ពិនិយ្យ ១១ម៉ែត្រ នៅពេលដែល Ivan Strinic បង្កើតកំហុសទៅលើ Zeca ។

នៅនាទីទី ៧៩ Dimitrios Pelkas បានបំប៉ោងសំណាញ់ទីឲ្យក្រិច ប៉ុន្តែមួយគ្រាប់នេះមិនអនុញ្ញាតទេដោយបាល់នេះជាបាល់លេងក្រៅល្បែង (Offiside) ។

Aguero ជួយ អាហ្សង់ទីន បំបាក់ រុស្ស៊ី ពេល​​សាកកម្លាំងគ្នាមុន​ដល់​ World Cup 2018

កីឡាករ Sergio Aguero បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៨៦ ខណៈដែលក្រុមជម្រើស ជាតិអាហ្សង់ទីនទទួលបានជ័យជម្នះជាលក្ខណៈមិត្តភាពអន្តរជាតិ ក្នុងការប្រកួត​ជាមួយ រុស្ស៊ី​ ដែល​ជាក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ក្នុង​លទ្ធផល ១-០។

ក្រុមជម្រើសជាតិ អាហ្សង់ទីន

ខ្សែប្រយុទ្ធក្រុម Man City កីឡាករ Aguero បានចាប់ផ្តើមវាយបកជាមួយ Lionel Messi និង មានប្រៀបខ្លាំង​លើក្រុមម្ចាស់ផ្ទះ​ ដែល​អាច​គ្រប់​គ្រង​បាល់​រហូត ៧០% និងមានមានឱកាស៊ុត​រហូត​ដល់ទៅ ១៩ ដង ខណៈដែល​ រុស្ស៊ី​ មាន​ឱកាសស៊ុតត្រឹម ៤ ដងប៉ុណ្ណោះ ហើយ​នៅចុង​តង់​ទី ២ Aguero ក៏បាន​រក​គ្រាប់​បាល់​ជ័យជម្នះតែម្តង៕


Back to top